ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជនសង្ស័យ ចោរលួចសម្ភារ: លោកប្រធានផ្នែកនាយផ្នែកសេនាធិការខណ្ឌបឹងកេងកង ដេកលក់ក្នុងរថយន្ត

66

ភ្នំពេញ : ចោរលួចចំលោកនាយផ្នែកសេនាធិការពេលល្បាតក្នុងមូលដ្ឋានអស់កំលាំងដេកលក់១ភាំងភ្ញាក់ឡើងបាត់សម្ភារ:អស់ កម្លាំងនគរបាលនប៉ុស្តិ៍សហការនគរបាលព្រហ្មទណ្ឌខណ្ឌបង្រ្កាបបានជនសង្ស័យចំនួន៣នាក់ក្រោយពីធ្វើសកម្មភាពលួចសម្ភារ:នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពេលដេកលក់ក្នុងរថយន្តនៅក្បែរអធិការដ្ឋានបានសំរេចតែស្រាវជ្រាវតាមឃាត់បានមកវិញហេតុការកើតឡើង កាលវេលាម៉ោង១២និង១០នាទីថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០២០នៅចំណុចមុខអាផាតធើមិន លីអឺ ផ្លូវលេខ៣៨៤ ក្រុម៤១ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

1- ឈ្មោះ នូ ប្រសិទ្ធភិធេយ្យ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២១ដេ ផ្លូវ៣០០ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ នគរបាល ។

ជនសង្ស័យទី1ឈ្មោះ ស៊ឹម វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ ជាងអ៊ុតសក់
2- ឈ្មោះ ស៊ុយ សុខហួរ ហៅ យ៉ាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាត ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ
3- ឈ្មោះ ចាន់ សិលា ហៅ អាសា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជាងអ៊ុតសក់ឃាត់ខ្លួន ពីបទ លួច(បើកទ្វាររថយន្ដលួចយកទូរស័ព្ទ) ។
វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ិត ពណ៏ខៀវលាយស ផ្លាក់លេខភ្នំពេញ 1IG-8070 និងទូរស័ព្ទចំនួន០២គ្រឿងម៉ាកIphone XS Mas និង Iphone 11pro (ជារបស់ជនរងគ្រោះ និងបានប្រគល់ទៅអោយជនរងគ្រោះវិញតាមការស្នើសុំ)

ប្រភពព័ត៍មានពីនគរបាលបានអោយដឹងថាកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង២០នាទី ជនរងគ្រោះបាន បើករថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌ស ផ្លាក់លេខភ្នំពេញ 2BB-7066 មកឈប់នៅមុខកន្លែងកើតហេតុ ដោយមិនបានចាក់ឡុកទ្វារឡាននោះឡើយរួចក៏បានដេកនៅក្នុងឡាន ដោយល្បាតការពារក្នងមូលដ្ឋានអស់កំលាំងពេកលុះប្រហែល១០នាទីក្រោយ ជនសង្ស័យឈ្មោះ ស៊ឹម វ៉ាន់ និង ជនសង្ស័យឈ្មោះ ស៊ុយ សុខហួរ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ិត ពណ៏ខៀវលាយស ផ្លាក់លេខភ្នំពេញ 1IG-8070 មកដល់កន្លែងកើតហេតុក៏បានឃើញជនរងគ្រោះកំពុង តែដេកក្នុងឡានក៏បាន ធ្វើសកម្មភាពបើកទ្វារឡានរួចលួចយកទូរស័ព្ទរបស់ជនរងគ្រោះចំនួន០២គ្រឿងគេចខ្លួនបាត់ទៅ។ លុះរហូតវេលាម៉ោង១២និង១០ ថ្ងៃខែឆ្នាំដដែរ កម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌបឹងកេងកកង សហការនិងនគរបាលប៉ុស្តិ៍ក៏បានធ្វើការស្រាវជ្រាឃាត់បានជនសង្ស័យឈ្មោះ ស៊ុយ សុខហួរ និងឈ្មោះ ចាន់ សិលា ហៅ អាសា រួមនិងមធ្យោបាយធ្វើសកម្មភាពនៅម្ដុំផ្សារកណ្ដាល ខណៈពួកជនសង្ស័យកំពុងយកទូរស័ព្ទជនរងគ្រោះទៅលក់ បន្ទាប់មកសមត្ថកិច្ចយើងបានបន្ដធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ ស៊ឹម វ៉ាន់ នៅម្ដុំទួលសង្កែ។និងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង