ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ករណី​ឃាតកម្ម យក​ដាវ​កាប់​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

97

 

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ មាន​ករណី​ឃាតកម្ម យក​ដាវ​កាប់​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ចំណុច​លើផ្លូវ​បេតុង ភូមិ​វែង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ឈានទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុងករណី​ឃាតកម្ម​នេះ ដែលមាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួ​មាន​៖១.​ឈ្មោះ អេ​ន សុខា​ក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​បួន​មុខ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ២.​ឈ្មោះ មឿ​ន វណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពង្រ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ៣. ឈ្មោះ អ៊ី ភី​រក្ស ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ​។​

​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​នោះ​រួមមាន​៖ ១.​ឈ្មោះ ម៉ុ​ន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល (​ស្លាប់​)​។ ២.​ឈ្មោះ ចាន់ ស៊ី​ដា​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មាន​ទីលំនៅ​ជាមួយ​ជនរងគ្រោះ (​របួសធ្ងន់​)​។ ៣.​ឈ្មោះ ហៃ ហឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ជាមួយ​ជនរងគ្រោះ (​របួសធ្ងន់​)​។​

​សម្ភារ​បន្សល់ទុក និង​ស្លាកស្នាម​៖ ១.​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ ១CR.២៧៤១ ចំនួន​១​គ្រឿង​។ ២.​ស្នាម​រយះ​ចំហៀង​ក្បាល​ផ្នែក​ខាងស្ដាំ​ទំហំ​១៦​សង់ទីម៉ែត្រ ចំនួន​១​កន្លែង និង​ស្នាម​រយះ​ខ្នង​ដល់​ឆ្អឹង​ទំហំ​៤,១០​សង់ទីម៉ែត្រ ចំនួន​១​កន្លែង​។​

​នគរបាល​បានបញ្ជាក់​រឿងហេតុ​ថា នៅពេល​កើតហេតុ ជនរងគ្រោះ និង​ឈ្មោះ ចាន់ ស៊ី​ដា​ត​, ឈ្មោះ ហៃ ហឿន និង​មិត្តភក្តិ​ចំនួន​២​នាក់​ទៀត ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង ដែលមាន​យីហោ ម្លប់​ស្បូវ នៅ​សង្កា​ត់ព​ន្សាំ​ង ដោយ​ឈ្មោះ ហៃ ហឿន ជា​អ្នក​ឌុប​ជនរងគ្រោះ លុះដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ចំនួន​៣​នាក់ ខាងលើ ជិះ​ម៉ូតូ​មក​បុក​ម៉ូតូ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ដួល​រួច​ជនសង្ស័យ ក៏បាន​ធ្វើ​សកម្មភាព​យក​ដាវ​កាប់ ទៅលើ​ជនរងគ្រោះ ចំក្បាល​ផ្នែក​ខាងស្ដាំ​ចំនួន ១​កន្លែង និង​ខ្នង​ចំនួន ១​កន្លែង បណ្ដាល​ឲ្យ​របួសធ្ងន់ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​ក៏បាន​ស្លាប់ នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ចំណែក​ជនរងគ្រោះ​ចំនួន ២​នាក់​ទៀត រងរបួស​ធ្ងន់​។​

​រហូតដល់​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​ខែ​ឆ្នាំ​ដដែល កម្លាំង​ផ្នែក​យុត្តិធម៌​ខណ្ឌ​ព្រែក​ព្នៅ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ញាព​ន់ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អេ​ន សុខា​ក់ ភេទ​ប្រុស យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​។​

​ដោយមាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ឈ្មោះ អេ​ន សុខា​ក់ វេលា​ម៉ោង​១៦ និង​៣០​នាទី ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ មឿ​ន វណ្ណា នៅ​ចំណុច​ភូមិ​ព្រៃ​ជ្រៅ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​នៅវេលា​ម៉ោង​២១ និង​០០​នាទី ដោយមាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ មឿ​ន វណ្ណា ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ជាមួយ​ឈ្មោះ អ៊ី ភី​រក្ស ទើប​កម្លាំង​សមត្ថកិច្ច ធ្វើ​ការឃាត់​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អ៊ី ភី​រក្ស នៅ​ចំណុច​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ​។​

​ឆ្លងតាម​ការបំភ្លឺ ពាក្យបណ្ដឹង វត្ថុតាង​ចាប់យក និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ចំនួន ៣​នាក់​ខាងលើ​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ករណី​ដូចខាងលើ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន ៣​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​ដោយមាន​ការឯកភាព​ពី​លោក ហេង ផេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឯកភាព​ឲ្យ​កម្លាំង​សមត្ថកិច្ច ធ្វើការ​ប្រគល់​សព​ជនរងគ្រោះ ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេ​ត្ក​កណ្ដាល​៕

អត្ថបទដែលជាប់ទាក់ទង