ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យជា ក្មេងទំនើងចំនួន២នាក់ ជាបន្តបន្ទាប់ ពាក់ពន្ធ័ករណី​ បប្រើកាំបិតកាប់លើជនរងគ្រោះដាច់ម្រាមដៃ នឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់

85

ក្រុងសៀមរាប ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០កន្លងទៅ​ ខណៈ​ជនរងគ្រោះឈ្មោះយ​ ឌ​ ណ ភេទប្រុស អាយុ២៨ឆ្នាំ​ ដើរមកពីដាក់សន្ទូចរកត្រី ហើយបែរភ្លើងពិល ត្រូវលើ​ ក្រុមជនសង្ស័យមួយក្រុម ដែលកំពុង​នាំគ្នាជក់ថ្នាំញៀន​ បណ្តាលអោយក្រុមជនសង្ស័យខឹង​ ហើយនាំ​គ្នា ជិះម៉ូតូនិងប្រើកាំបិត តាមរកនិងកាប់ជនរងគ្រោះ បណ្តាលរងរបួសដាច់ម្រាមដៃឆ្វេងចំនួន៣ របួសត្រង់ដើមដៃ នឹងកំភួនដៃខាងស្តាំដេរសរុប១៩ថ្នេរ នៅចំណុច​ ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប​​ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯក​ណុប​ សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប​ សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់លោកវរសេនីយ៍ទោនួន​ ស​ក្តិ័ចំរើន​រិទ្ធ​ អធិការរងទទួលព្រហ្មទណ្ឌ​ បានចុះ​ដល់កន្លែង​កើតហេតុ​ និងធ្វើការស្រាវជ្រាវ​ រហូតកំណត់បានមុខសញ្ញាសង្ស័យ នឹងឈានដល់ឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះហេង គឹមឡាយ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរនាំ​។ ហើយនៅថ្ងៃបន្ទាប់ វេលាម៉ោង១៧:៣០នាទី ថ្ងៃទី០៥ខែតុលា ឆ្នាំ២០២០ យើងបានបន្តនីតិវិធី​ នាំខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសួន សាក់ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប​មកសាកសួរនាំបន្ត​។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយបក្ខពួក​មានគ្នាសរុប៤នាក់​ ជក់ថ្នាំញៀននាថ្ងៃកើតហេតុពិតមែន ស្រាប់តែជនរងគ្រោះបានដើរមកក្បែរហើយ ឆួលពិលមកលើពួកគេ​ ដោយសារខឹងជនរងគ្រោះ ក្រុមខ្លួនក៏បាននាំគ្នាជិះម៉ូតូចំនួន០២គ្រឿង​ ទៅរកជនរងគ្រោះ ពេលឃើញជនរងគ្រោះ ឈ្មោះរាក់ ភេទប្រុស អាយុ២០ឆ្នាំ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះ ចំណែកឈ្មោះគល់ ភេទប្រុស អាយុ២០ឆ្នាំ(ជាអ្នកដឹកឈ្មោះរាក់)​ ឈ្មោះសាក់ និងឡាយ​ ជិះម៉ូតូចាំនៅខាងក្រៅផ្ទះ​ ជនរងគ្រោះ ពេលធ្វើសកម្មភាពរួចបក្ខពួកខ្លួន​ បាននាំគ្នាគេចខ្លួនអស់។

ក្រោយ ធ្វើការសាកសួរ យើងបានធ្វើតេស្តរកសារធាតុញៀនលើទឹកនោមជនសង្ស័យ ជាលទ្ធផលវិជ្ជមាន។ ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀត យើងបានធ្វើការកំណត់អត្តសញ្ញាណ​ រួចហើយ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការផ្ដន្ទាទោស តាមផ្លូវច្បាប់ និងសុំគោលការណ៍តាមស្វែងរកចាប់ខ្លួនបន្តទៀត​៕ ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង