ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡាប់រថយន្តដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ផ្លូវជាតិលេខ ៤៨ ស្លាប់ព្រូឡាន ឯតៃកុងរបួសធ្ងន់

70

 

កោះកុង៖ យោងរបាយការណ៍របស់មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង បានឱ្យដឹងថា៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង ០០នាទី មានករណីគ្រោះយានយន្តក្រឡាប់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៦០-៦១ នៅចំណុចភ្នំអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

រថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3E 1100 បើកបរទិសដៅដឹកកញ្ចក់ពីភ្នំពេញ មកខេត្តកោះកុង បានក្រឡាប់លើផ្លូវថ្នល់ដោយខ្លួនឯង បណ្តាលអោយស្លាប់មនុស្សចំនួន ១នាក់ ប្រុស និងរងរបួសធ្ងន់ចំនួន ១នាក់ ប្រុស ។ គ្រោះថ្នាក់នេះដោយ មូលហេតុ ប្រើប្រាស់ល្បឿនមិនសមស្របពេល ផ្លូវចុះចំណោត បត់បែនខ្លាំង បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះ។

អ្នកបើកបរឈ្មោះ ចាន់ តារា ភេទ ប្រុសអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់) ។ ព្រូឡានឈ្មោះ ជិន សុវណ្ណភារុន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកបាធាយ ខេត្តកំពង់ចាម (ស្លាប់) ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ដើម្បីព្យាបាល។ ចំណែកឯសពជនរងគ្រោះ រង់ចាំគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះរថយន្តមានការខូចខាតយ៉ាងដំណំ ៕

អត្ថបទដែលជាប់ទាក់ទង