ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល គ្រោង​កាត់​សង្កាត់​ចំនួន​៤ និង​ភូមិ​ចំនួន​៥ ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដាក់​នៅក្រោម​ការ​គ្រប់​រង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​

90

 

​ភ្នំពេញ​៖ ការសម្រេច​នេះ​បាន​ធ្វើឡើង​តាមរយៈ​លិខិត ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់ជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មានការ​ស្នើសុំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បានដាក់​លិខិត​មកកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​កែសម្រួល​ព្រំប្រទល់ រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ផ្ទៃដី​ទំហំ​៣០២​ហិកតា ពី​ក្រុង​តាខ្មៅ​ឲ្យ​មក​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើតាម​សារលិខិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​អ្នកសារព័ត៌មាន​ទទួលបាន​បញ្ជាក់ថា សង្កាត់​ចំនួន​៤ និង​ភូមិ​ចំនួន​៥ ដែល​ត្រូវដាក់​ស្ថិតក្រោម​ខណ្ឌដង្កោ រួមមាន ៖ ភូមិ​ស្ទឹង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើម​មៀន​, ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែក​ឫស្សី , ភូមិ​ព្រែក​តា​ឡុង​នៃ​សង្កាត់​តា​ក្តុល និង​ភូមិប​ត្តា​ជឺ​នៃ​សង្កាត់​ព្រែក​ហូរ មានផ្ទះ​ចំនួន​១៣៩​ខ្នង ស្មើនឹង​១៧៧​គ្រួសារ មាន​ប្រជាពលរដ្ឋ​ចំនួន​៧៥៣​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង