ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់​ផ្លូវជាតិ​លេខ​២ មានការ​ខូចខាត​ទាំងស្រុង​និង​ផ្លូវ​លេខ​២០A ឬ ផ្លូវ​លេខ​១០៤ នៃ​មូលដ្ឋាន​ខណ្ឌដង្កោ ក្រោយពី​ទឹក​ស្រក​ខូច​អស់ហើយ​

65

 

​ភ្នំពេញ ៖ យើង​ដឹង​ហើយ​ថា មួយ​រយៈពេល​កន្លងទៅ​នេះ គ្រោះមហន្តរាយ​ដោយសារ​ជំនន់​ទឹកភ្លៀង បាន​ហូរ​គ្របដណ្តប់​រាជធានី ខេត្ត មួយចំនួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​បណ្តាលអោយ​ផ្ទះសម្បែង ភូមិ ផលដំណាំ​របស់​ប្រជាកសិករ​ជាច្រើន​បានទទួល​ផលប៉ះពាល់​យ៉ាងខ្លាំង ។

​ក្រោយពី​ទឹក​ស្រក​អស់​ទៅវិញ ច​នា​សម្ព័ន្ធ ផ្លូវ ថ្នល់​ជាច្រើន​ខ្សែ​មានការ​ខូចខាត​ស្ទើរ​គ្រប់​ទីកន្លែង ដែល​មិនអាច​ធ្វើដំណើរ​ទៅមក​បានឡើយ ។​

​ដោយឡែក​បើ​យើង​ក្រឡេក​មក​មើល​ភូមិសាស្ត្រ​មូលដ្ឋាន​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឃើញថា ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​លេខ​២០A ឬ ផ្លូវ​លេខ​១០៤ ស្ថិតនៅ​ភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ខាងលិច​រង្វង់​មូល​កួរស្រូវ ក្បែរ​បុរី​ពិភពថ្មី​៣ បាន​ទទួលរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​នេះ ។​

​ជាក់ស្តែង សូម​ពិនិត្យមើល រូបភាព​អំពី​ស្ថានភាព​ផ្លូវ ដែល​ក្រុមការងារ​CEN​បាន​ចុះ​ទៅយក​ព័ត៌មាន​ពី​កន្លែង​និង ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ក្រោយពី​ទឹក​ស្រក​អស់​ទៅវិញ បាន​បង្ហាញថា ផ្លូវ​នៅ​ទីតាំង​ខាងលើ ត្រូវបាន​ទឹក​ហូរ​ច្រោះ បណ្ដាល​ឲ្យ​ដាច់​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។​

​ចំពោះ​បញ្ហា​ការខូចខាត​នូវ​ស្ថានភាព​ផ្លូវ​នេះ អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ កំពុង​ចុះ​ពិនិត្យ វាស់វែង ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​តួលេខ​ពិតប្រាកដ ៕​

អត្ថបទដែលជាប់ទាក់ទង