ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ផ្ទុះមីនតោន បានសម្លាប់ កសិករថៃចំនួន២នាក់

85

ព្រំដែន៖លោកហេង រតនាអគ្គនាយកស៊ីម៉ាក់បានសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃពុធនេះថា នៅល្ងាចថ្ងៃទី ២៧​ ខែតុលា​ ឆ្នាំ២០២០​ មានករណីផ្ទុះមីនតោន ត្រង់ចំណុចចន្លោះបង្គោលព្រំសីមាលេខ ៤២-៤៣​ រវាងភូមិណងម៉ាក់ម៉ូន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ និងខាងកម្ពុជាត្រង់ចំណុចភូមីព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គ្រោះថ្នាក់បានសម្លាប់​ កសិករថៃចំនួន២នាក់។ សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយគ្រួសារសព។

រាជរដ្ឋាភិបាលនៃប្រទេសទាំង២​ ចង់បានព្រំដែនមួយសន្តិភាព​ សហប្រតិបតិ្តការ​ និងមានវិបុលភាពជាមួយគ្នា​ ដោយគោរពគ្នាទៅវិញទៅមក៕

 

អត្ថបទដែលជាប់ទាក់ទង