ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តធុនធំ បុកអូសជាច្រើនម៉ែត្រស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល

87

ភ្នំពេញ÷យុវជនជិះម៉ូតូឌុបគ្នាពីរនាក់ បានបាត់បង់ជីវិតម្នាក់និងរងរបួសស្រាលម្នាក់ បន្ទាប់ពីរជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវ៥០ម៉ែត្រត្រូវរថយន្តដឹកទំនិញធុនធំបុកកិនអូសចូលខាងក្រោមរថយន្តជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម ចំណែកឯម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃពុធទី ២៨ ខែតុលាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រស្តិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ អ្នកបេីកបរឈ្មោះ នីម ឃឿន ភេទប្រុស​ អាយុ​២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រងរបួសស្រាល។
រីឯអ្នករួមដំណេីរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស​ អាយុ​ ​៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកេីតហេតុ។

បើយោងតាមសម្តីពីជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាក ប៊ីត មួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 1HI 4409 បានឌុបគ្នាពីរនាក់ប្អូនចេញពីធ្វើការរួចបម្រុងនិងត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនធម្មតា ពេលមកជិតដល់ចំណុចកើតហេតុគាត់បានឃើញរថយន្តធុនធំដឹកទំនិញមួយគ្រឿង ទៀតដែលពាក់ផ្លាកលេខ 3A 0846 ធ្វើដំណើស្របទិសក្នុងទិសដៅពីលិចមកកើតដូចគ្នាក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏វ៉ាជែងក្នុងរួចទៅបុកកៀបម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសស្រាល។ ដោយឡែកតៃកុងរថយន្តវិញក៏រត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង