ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងធ្វើអនាម័យ បរិស្ថាន បោសសម្អាត តាមសួនច្បារសម្តេចតេជោ ផ្លូវមុខរដ្ឋសភា

274

ភ្នំពេញ៖ ក្រោយពីបញ្ចប់នៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងមន្ត្រីរាជការខណ្ឌ ចៅសង្កាត់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រួមជាមួយយុវជន ស.ស.យ.ក ខណ្ឌនិង កម្មករស៊ិនទ្រី ប្រមាណជា១០០នាក់ដោយបាន ចុះធ្វើអនាម័យ បរិស្ថានបោសសម្អាតកើបរើសសំរាម និងកាកសំណល់ផ្សេងៗដោយបាញ់ទឹកលាងសម្អាតផ្លូវនៅក្នុងសួនច្បារសម្តេចតេជោ និង សួនច្បារនៅមុខរដ្ឋសភា និងតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថានៅព្រឹកនេះដោយបានដឹកនាំកម្លាំងជាច្រើននាក់ក្នុងមូលដ្ឋានមកចូលរួមបោសសម្អាតធ្វើអនាម័យបរិស្ថាននៅតាមដងផ្លូវ សាធារណៈ និងតាមសួនច្បារក្នុងនោះក៏មានការចូលរួមពីលោក លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ មន្ត្រីខណ្ឌ យុវជន ស.ស.យ.កខណ្ឌ និងកម្មករស៊ីនទ្រី ដោយបានយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនដោយមានការពេញក្នុងការក្នុងការចូលរួមពីប្រជាពលរដ្ឋទូទៅ ផងដែរដើម្បីការចូលរួមក្នុងប្រារព្ធទិវាបរិស្ថានជាតិ ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យដឹងថា រាល់សកម្មភាពការងារទាំងនេះ គឺជាការបំផុសគំនិតទៅដល់កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋអោយ រួបរួមគ្នាធ្វើសម្អាតអនាម័យបរិស្ថានគ្រប់ទីកន្លែង ទាំងក្នុងមូលដ្ឋានរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្លូវ និងទីសាធារណៈឲ្យបានល្អ ស្របតាមគោលការណ៍ ទីក្រុងស្អាត មូលដ្ឋាននៃការរស់នៅរបស់ប្រជាពលរដ្ឋក៏ស្អាត ដើម្បីជាផាសុខភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យដឹងថា យើងរៀបចំសំអាតបរិស្ថានថ្ងៃនេះ គឺគោលបំណងដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗក៏ដូចជាទីប្រជុំជននានា ពិសេសនៅតាមដងផ្លូវ នៅស្របសួនច្បារ ឱ្យពួកគាត់យល់ដឹងចៀសវាងការបោះចោលសំរាមផ្តេសផ្តាសហើយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមចោលផ្ដេសផ្ដាសនិងពាសវាលពាសកាលនាំឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាជនផងដែរ។
លោកអភិបាលខណ្ឌចំការមនបន្តថា សួនច្បារសម្តេចតេជោគឺជាបេះដូងនៃរាជធានីភ្នំពេញ ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិ គាត់មកដើរលេងកំសាន្ត ដូចនេះយើងគ្រប់រូបត្រូវមានបរិស្ថានល្អស្អាតជានិច្ច ពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ ។លោកអភិបាលខណ្ឌចំការមនថេង សុថុល ក៏បានណែនាំ និងកំណត់ពេលម៉ោងដល់បងប្អូនប្រជាពលរដ្ឋយកសំរាមមកដាក់មុខផ្ទះ ដើម្បីឱ្យកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី គាត់មកប្រមូលសំរាមដោយដឹកយកទៅចាក់ចោលនៅទីលានចាក់សំរាមនៅឯជាយក្រុងផងដែរ។ដូច្នេះយើងចូលរួមទាំងអស់គ្នាដើម្បីមូលដ្ឋានខណ្ឌចំការមននៃរាជធានីយើងឱ្យមានអនាម័យបរិស្ថានល្អស្អាត ល្អជានិច្ចហើយប្រជាជនគ្រប់រូបគួគម្បីត្រូវបញ្ចេញសំរាមឱ្យទាន់ពេលវេលាដែលអាជ្ញាធរកំណត់ ដើម្បីលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញដែលជាទីក្រុងគជ់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង