ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​រកស៊ី​ជួញដូរ​គ្រឿងញៀន ដ៏​សកម្ម​៤​នាក់ នៅ​កៀនស្វាយ ជាប់អន្ទាក់​ប៉ូលិស​

96

​កណ្ដាល​៖​លោក​ព្រុំ សំណាង​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥​ខែវិច្ឆិកា​នេះ​ថា​ដោយ​ស្តីពី​ករណី​ជួញដូរ និង ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ (​ម៉ា​ទឹកកក​)​ដោយ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​កៀនស្វាយ​ចុះបង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​០៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​នៅ​ចំណុច ភូមិ កោះ​តេ​ជោ និង ភូមិ​រាំ​ដេក​ឃុំ គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
លោក​អធិការ​បន្តទៀតថា​ចំពោះ​ជនសង្ស័យ​ចំនួន ០៤ នាក់ ក្នុងនោះ​ស្រី​១​នាក់ ( ឃាត់ខ្លួន​)
​ទី​១- ឈ្មោះ អុ​ឹ​ង រដ្ឋា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ ធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ។​
​ទី​២​ឈ្មោះ ដួង សំអឿន ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ កោះ​តេ​ជោ​ឃុំ គគីរ​ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ។​
​ទី​៣- វ៉េង បញ្ញា ភេទ ប្រុស អាយុ ២១ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ កោះ​តេ​ជោ​ឃុំ គគីរ​ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ និង​ទី​៤-​ចាន់​ស្រី​ពៅ​ភេទ​ស្រី​អាយុ ៣២ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មាន​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)
ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន​៖
១_​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ស​ង្ស​យ័​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៥​កញ្ចប់​។​
២- សម្ភា​រះ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​
លោក​អធិការ​ប៉ូលិស​កៀនស្វាយ​ព្រុំ សំណាង​អោយដឹងទៀតថា​នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ នោះ​ដោយ​ខាង​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ធំ​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ រាយការណ៍​មក​ថា​មាន​ជនសង្ស័យ​ម្នាក់​កំពុង​ប្រើប្រាស់​ថ្នាំញៀន នៅ​ចំណុច​មាត់ទន្លេ នៅ​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ធំ បាននាំគ្នា​ទៅដល់​ចំណុចកើតហេតុ​ខាងលើ ក៍បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ដួង សំអឿន បាន​ដេក​នៅលើ​អង្រឹង នៅក្នុង​ក​ម្ពោ​ធ​ព្រៃ​ក្បែរ​មាត់ទន្លេ​មេគង្គ​ក្រោម ភ្លាមនោះ​កម្លាំង​យើង បាន​ចូល​ទៅដល់​រួច​ធ្វើការ​ឆែកឆេរ​ទៅលើ​ខ្លួន​ជនសង្ស័យ បាន​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​នៅក្នុង​ការ​បូ​ប​តូច​មួយ ដែល​ជាប់ នៅ​នឹង​ខ្លួន​ជនសង្ស័យ​ក្រោយមក​កម្លាំង​ប៉ុស្តិ៍ បានធ្វើ​ការសាកសួរ ជនសង្ស័យ​នៅនឹងកន្លែង ថា ថ្នាំញៀន​នេះ​ទិញ​ពី​អ្នកណា នៅ​កន្លែង​ណា ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្ញុំ បាន​ទិញ​ពី​ឈ្មោះ ថា ភេទ​ប្រុស នៅ​ខាងត្បូង​ព្រែក​ថ្មី ក្មុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្រោយពី​ទទួលបាន​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ភ្លាម កម្លាំង​ប៉ុស្តិ៍ បាន​បន្ត​ដោយ​នាំគ្នា​ចុះទៅ​ដល់ផ្ទះ​ឈ្មោះ អុ​ឹ​ង រដ្ឋា​ភេទ​ប្រុស ដែលមាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ក៍បាន​ឃាត់ខ្លួន​ឈ្មោះ អុ​ឹ​ង រដ្ឋា ភេទ​ប្រុស និង​ឈ្មោះ ចាន់ ស្រី​ពៅ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ពុំ​ពិត​បក​រស​កដ មាន ទីលំនៅ​ភូមិ ឃុំ​ជាមួយ ហើយ​បាន​ឆែកឆេរ​នៅលើផ្ទះ​ឈ្មោះ អុ​ឹ​ង រដ្ឋា ក៍បាន​រកឃើញ​ថ្នាំញៀន​ចំនួន​០៤​កញ្ចប់​ទៀត ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​បាន ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុតាង​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀន ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ដើម្បី​យកមកប្រើ​ប្រាស់ និង ជួញដូរ​។​
ឆ្លងតាម​ចម្លើយសារភាព​របស់​ឈ្មោះ ដួង សំអឿន ភេទ​ប្រុស​បាន​ឆ្លេ​ី​យ​ថា ឈ្មោះ វ៉េង បញ្ញា​ភេទ​ប្រុស អាយុ ២១ ឆ្នាំ​ម​សន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ បានមក​ទិញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​) ពី​ខ្លួន យកមកប្រើ​ប្រាស់​ជាច្រើនលើក​មកហើយ​។​
ចំពោះ​ជនសង្ស័យ​៤​នាក់​ខាងលើ​នោះ​ក​ម្លាំ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​កំពង់​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង