ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ឃាត់ជនសង្ស័យ៤នាក់ និងថ្នាំញៀនជិត១គីឡូ

101

 

ភ្នំពេញ : បុរសជនសង្ស័យចំនួន៤នាក់ត្រូវកម្លាំងនគរបាលឃាត់នៅពេទ្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់បុរស២នាក់ជិះម៉ូតូហុងដាវ៉ៃវពាក់ស្លាកលេខភ្នំពេញ១BC ១២៤១និងដកហូតគ្រឿងញៀនជិត១គីឡូលាក់ទុកហោប៉ាវខោហេតុការកើតឡើង កាលវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចផ្លូវ២១៧ ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

ប្រភពព័ត៍មានពីនគរបាល១រូបទទួលផែនចរាចរណ៍បានប្រាប់អ្នកយកព័ត៍មានអោយដឹងថាមុនកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របួសនិងស្លាប់នៅលើដងផ្លូវក្រោយមកក៏មាបុរស២នាក់ជិះម៉ូតូម៉ាកហុងដាវ៉ៃវពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១BC ១២៤១នគរបាលឃាត់ពេលបើកម៉ូតូគ្មានពាក់មួកសុវត្ថិភាពតែរកឃើញថ្នាញៀនជាច្រើនកញ្ចប់ប្រញ្ញាប់នាំខ្លួនជនសង្ស័យយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំក្រោយមកទៅឆែកបន្ទប់ជួលនៅភូមិដំណាក់ធំ១​ សង្កាត់ស្ទឹងមានជ័យ​ទី២ទៅឃាត់ជនសង្ស័យ២នាក់ទៀតសរុប៤នាក់ប្រុស៣ស្រី១ម្នាក់ជនសង្ស័យទាំង៤នាក់នេះ រួមមាន ១~ឈ្មោះ សខ លីន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
២~ឈ្មោះ ហុង បុរី ភេទស្រី អាយុ ២០ឆ្ នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
៣~ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
៤~ឈ្មោះហ៊ិន សុបិន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់និងដកហូតវត្ថុតាងរួមមានថ្នាំក្រាមសថ្លាកញ្ចប់ធំ៩កញ្ចប់ថង់តូចចំនួន១១សរុប២០កញ្ចប់សង្ស័យមានសារធាតុញៀននិងជញ្ជីងអេឡិត្រូនិចចំនួន១និងថង់ប្លាស្ទិចមួយចំនួននិងដែកចុងស្រួចចំនួន២ទីបសោលេខ៨ចំនួនរួមនិងទូរស័ព្ទដៃសេរីចាស់២គ្រឿងនិងម៉ូតូម៉ាកហុងដាវ៉ៃវពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១
និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង