អគ្គីភ័យបំផ្លាញផ្ទះ១ខ្នងម៉ដ្ឋ នៅស្រុកកៀនស្វាយ
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកានេះថាដោយស្តីពីៈ ករណីអគ្គីភ័យឆេះផ្ទះប្រជាជនអស់១ខ្នងផ្ទះកាលពីរសៀលថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០នៅចំនុច ភូមិព្រែកតាកែវ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបន្តទៀតថារសៀលនៅថ្ងៃខែឆ្នាំខាងលើនោះដោយមានករណី អគ្គីភ័យ មួយកន្លែងបានឆាបឆេះឡើងសន្ធោរសន្ធៅអស់ផ្ទះមួយខ្នង ធ្វើអំពីឈើ ក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ ១២ម៉ែត្រគុណនិងទទឹង ៨ម៉ែត្ររបស់ឈ្មោះអ៊ុន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ចំពោះសំភារៈខូចខាតរួមមានផ្ទះ ឈើ ក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ ១២ម៉ែត្រទទឹង ៨ម៉ែត្រខូចទាំស្រុង។ម៉ូតូមួយគ្រឿង គុប៥០លុយ ១០០០ដុល្លារ,ទូរឈើ ០២ ទូរទឹកកក២ ,គ្រែ ពូក
និងសម្ភារៈប្រើប្រាស់មួយចំនួន។
ក្រោយទទួលពត៌មានកំលាំងនគរបាលប៉ុស្តិ៍ប៉ុស្ត៍ សំរោងធំ កំលាំងសណ្តាប់ធ្នាប់ កំលាំងអន្តរាគមន៍ កំលាំង អគ្គីភ័យស្រុកកៀនស្វាយ ស្រុកលើលដែក និងកំលាំងការិយ័យអគ្គីភ័យខេត្ត កណ្តាល ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០៤គ្រឿង បានចុះទៅដល់កន្លែងកើតហេតុ បានជួយបាញ់ទឹកពន្លត់អស់ទឹក ចំនួន០៤គ្រឿង (បួនឡាន) ដោយឆ្លងដល់ស្ថានីប្រេងខូចអស់៣០ភាគរយ។
តាមការសន្និដ្ឋានបឋមករណីនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង៕









