បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនសារធាតុញៀន ឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់
បាត់ដំបង៖ កាលពីថ្ងៃទី ៥និងទី៦ខែ វិច្ឆិកា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរេសនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរបាលស្រុកបវេល ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបានដឹកនាំបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនៅចំណុចភូមិបឹងធុង ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបងដោយធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់គឺ៖
១-ឈ្មោះ ទុន ជា ភេទប្រុសអាយុ ៣៦ ឆ្នាំរស់នៅភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបង
២-ឈ្មោះ បុង ប៊ឹង ភេទប្រុសភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង
៣-ឈ្មោះ ហឿង ហីម ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង
៤-ឈ្មោះ សៀ ប៊ុនសឿត ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
-ធ្វេីការដកហូរបាន៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន ១០ថង់ទម្ងន់២៤,៤៥ក្រាម
២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួន២០គ្រាប់ទម្ងន់១,៩៨ក្រាម
៣-ទូរស័ព្ទដៃចំនួន០១គ្រឿងនិងប្រាក់រៀលចំនួន១២០,០០០រៀល
ក្រោយពេលសាកសួរស្រាវជ្រាវនគរបាលស្រុកបានបញ្ជូនមុខសញ្ញានិងវត្ថុតាងមកកាន់ការិយាល័យជំនាញដេីម្បីរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការបន្តតាមនីតិវិធី៕