ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ មកធ្វើចត្តាឡីស័ក

136

ភ្នំពេញ៖
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមប្រសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាល រាជធានីភ្នំពេញ បានឯកភាពគ្នា កំណត់ទីតាំងសម្រាប់ទទួលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំងអស់ ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយ ពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯង ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញ លោក លោកស្រី មកធ្វើចត្តាឡីស័កនៅ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (SOKHA Phnom Penh Hotel & Residence) ដែលមានអស័យដ្ឋាន ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង