ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់បើករថយន្ត range rover ក្នុង​ល្បឿន​លឿនបុក​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ

165

 

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត range rover ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្ដា​លបាក់​អស់ពី​រកង់ ចំណែកឯ​រថយន្ត​វិញ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ០០ នាទី​យប់​ឈានចូល​ថ្ងៃអាទិត្យ​ទី ៨​ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក range rover ពណ៌​ខ្មៅ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2S 5549 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​អស់​២​កង់ ចំណែកឯ​ម្ចាស់​រថយន្ត​វិញ មិនមាន​រងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​។​

 

អត្ថបទដែលជាប់ទាក់ទង