កំពុងរៀបចំលក់ដូរគ្រឿងញៀន សមត្ថកិច្ចប៉ូលិសកៀនស្វាយ ទៅទាន់ក្របួចបាន៣នាក់
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី០៨ខែវិច្ឆិកានេះថាដោយស្តីពីករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដោយបង្ក្រាបជនសង្ស័យ៣នាក់នៅចំណុច ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីម៉ោងជិត៩យប់នាថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២០នេះ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបន្តទៀតថាចំពោះជនសង្ស័យៈ ០៣ នាក់ប្រុសឃាត់ខ្លួន)
ទី១- ឈ្មោះបុត្រ កក្កដា ហៅដា ភេទប្រុសអាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)
ទី២- ឈ្មោះបឿន ប៊ុនឃី ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ
មុខរបរកម្មករ
មានទីលំនៅភូមិ ឃុំជាមួយ (ឃាត់ខ្លួន)ប្រើប្រាស់
និងទី៣-ឈ្មោះចាប បញ្ញា ហៅយ៉ាវ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)ប្រើប្រាស់
វត្ថុតាងចាប់យករួមមាន៖
១ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន០២កញ្ចប់
២-ម៉ូតូចំនួន០២គ្រឿង
ម៉ាកS.L ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1V.4185
៣ -ទូរស័ព្ទដៃចំនួន០២ គ្រឿង ម៉ាកNOKIA អិនចុចពិល០១គ្រឿងពណ៍ខ្មៅ ម៉ាកOPPO ០១គ្រឿង និងសម្ភារះប្រើប្រាស់វុិចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកអធិការបន្តទៀតថានៅថ្ងៃ.ខែ.ឆ្នាំ និងម៉ោងកើតហេតុខាងលើខាងកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយដោយបានទទួលពត៍មានពីប្រជាពលរដ្ឋល្អបានផ្តល់ពត៍មានប្រាប់មកកម្លាំងសមត្តកិច្ចថា: មានសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ។
ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួន ជនសង្ស័យរួមហ្នឹងវត្ថុតាងរួចយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ
ក្រោយពីសួរនាំរួច នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ បានសារភាពថា៖ វត្ថុតាងថ្នាំញៀនចំនួន០២កញ្ចប់ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះឃី ភេទប្រុសអាយុ៣២ឆ្នាំដែលមានទីលំនៅភូមិស្តៅកន្លែង២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលក្នុងមួយកញ្ចប់តំលៃ៥.០០០០៛(ប្រាំមឺនរៀល)យកមកវុិចខ្ចប់រំលេកជាកញ្ចប់តូចៗហើយបានយកមកលក់អោយជនសង្ស័យខាងលើផ្សេងទៀតក្នុងមួយកញ្ចប់តំលៃ៣.០០០០៛(បីមុឺន រៀល)តែទើបរៀបចំបំរ៉ុងលក់ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។
បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏បញ្ជូនជនសង្ស័យ រួមនឹងវត្ថុងតាងត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕