ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៅលើកសន្ទូចនៅកណ្តាលទន្លេ ធ្លាក់ចូលទឹកបាត់ នៅសល់តែទូក

82

ក្រចេះ៖សាកសពបុរសរងគ្រោះឈ្មោះថែ ធេង អាយុ៥៦ឆ្នាំ មានទីលំនៅភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិ កំពុងតែស្វែងរក បន្ទាប់ពីជនរងគ្រោះបានជិះទូកទៅមើលសន្ទូច និងបានជួបហេតុការណ៍ធ្លាក់ចូលទឹកកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា។

បើតាមស្រ្តីជាប្រពន្ធឈ្មោះប្រូន ផារី អាយុ៥២ឆ្នាំ បានប្រាប់មកនគរបាលថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានទៅជាមួយបុរសជាប្តីនិងបានអង្គុយចាំប្តីនៅឯច្រាំងទន្លេ ចំណែកឯប្តីរបស់គាត់បានអុំទូកម្នាក់ឯងទៅមើលសន្ទូចនៅចំណុចកណ្ដាលទន្លេហើយក៏បានធ្លាក់ពីលើទូកចូលទៅក្នុងទឹកទន្លេបាត់ខ្លួនតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង