ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល

60

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកគ្រឹះស្ថានអប់រំ សាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល បណ្តោះអាសន្នរយៈពេល០២សប្តាហ៍ ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល។

ដោយសារកង្វះព័ត៌មាន និងកិច្ចសហការ ពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលដែលមាន ការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាមិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ។

ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បី រង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ-១៩ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្ត កណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ គ្រឹះស្ថានសិក្សាត្រូវបន្តដំណើរការបង្រៀន និងរៀន តាមប្រព័ន្ធ អេឡិចត្រូនិក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និង សូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង