ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាសជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងខណ្ឌបឹងកេងកង

91

ភ្នំពេញ៖លោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះរដ្ឋបាលខណ្ឌបឹងកេងកង មានកម្មវិធីចំនួនពីររួមមាន:គឺ
ទី១. ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្តធ្វើការចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ នៅទីតាំងស្តុប២៤៥ កែងផ្លូវមុនីរ៉េត ក្នុងនោះដែរក៏មានការចូលរួមពី គណៈអភិបាលខណ្ឌបឹងកេងកងគឺលោកធឹម សំអាននិងអភិបាលរងខណ្ឌបឹងកេងកងព្រមទាំង ប្រធាន-អនុប្រធានការិយាល័យ អធិការដ្ឋាននគរបាលខណ្ឌ ចៅសង្កាត់ ប៉ូលីសប៉ុស្តិ៍ និងមន្រ្តីក្រោមឱវាទផងដែរនិងទី២. ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក៏បានចុះធ្វើការចែកម៉ាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ដែលក្នុងម្នាក់ៗទទួលបានម៉ាសចំនួន២ ដោយមានការចូលរួមអមដំណើរពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងនិងមន្រ្តីក្រោមឱវាទជាច្រើននាក់ផងដែរ។ដូចនេះសូមបងប្អូនចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង