ដុតបំផ្លាញចោលសាច់មាន់ខូចគុណភាពជិត៣តោន ដែលលួចនាំចូលពីប្រទេសថៃ
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោកឧត្តមសេនីយ៍ត្រី សាត គឹម សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញចោល នូវស្លាបមាន់និងសាច់មាន់ខូចគុណភាពចំនួន ២៤៩ កេស ស្មើនឹង ២.៩៨៨ គីឡូក្រាម នៅទីតាំងចាក់សំរាមស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ការដុតបំផ្លាញចោលស្លាបមាន់និងសាច់មាន់ខូចគុណភាពនាពេលនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តបាត់ដំបង។
សូមជម្រាបជូនថា ស្លាបមាន់និងសាច់មាន់ខូចគុណភាពដែលត្រូវបានដុតបំផ្លាញចោលនាពេលនេះ ត្រូវបានឈ្មួញដឹកឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ហើយត្រូវបានសមត្ថកិច្ចនគរបាលធ្វើការបង្ក្រាបបាន៕