ទីតាំង internet បង្កប់ទាំងល្បែង មានទាំងជនគ្រឿងញៀន ពពាក់ពូនគ្នា នៅភូមិឬស្សី ខណ្ឌមានជ័យ
ភ្នំពេញ ៖ តាមការអះអាងជាក់ស្តែងពីសំណាក់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរទីតាំង internet គ្មានស្លាកយីហោ ២កន្លែង អោយដឹងថា ទីតាំងនោះគឺមានបង្កប់នូវល្បែងស៊ីសងខុសច្បាប់ មានគ្រប់ប្រភេទ ជាប្រភេទចាក់ភ្នាល់តាម ប្រព័ន្ធ Online ពិសេសនៅពេលយប់គឺតែមានក្រុមក្មេងស្ទាវ ក្មេងទំនើង ពិសេសក្រុមជនគ្រឿងញៀន តែងពពាក់ពពូនគ្នាប្រសាចនៅមុខទីតាំងទាំងនោះ ដោយសារទីតាំងទាំងនោះ បើកដំណើរការ២៤ម៉ោង បង្កជាភាពភ័យខ្លាចដល់ពលរដ្ឋរស់នៅក្បែរតំបន់នោះជាខ្លាំង ។
ទីតាំងខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុង ម្តុំផ្ទះលោកប្រធានភូមិឬស្សី (តាម៉ន) ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ទីតាំង Internet ទាំង២ខាងលើនេះ បើកដំណើរការលេងមកជាយូរណាស់ហើយ ដោយពុំមាននូវការបង្ក្រាបពីសំណាក់ក្រុមអាជ្ញាធរ និងនគរបាលមូលដ្ឋានឡើយ ។ គេនៅរងចាំមើល ថាតើលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ នៅបន្តបណ្តែតបណ្តោយអោយ ទីតាំងទាំងអស់នេះ នៅបន្តកកើតមាន ឬធ្វើការចុះបង្ក្រាប ដើម្បីសន្តិភាពសុវត្ថិភាពជូនពលរដ្ឋ ៕
