ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់បាត់បង់ជីវិត៦នាក់ របួសធ្ងន់២នាក់ .ខូចម៉ូតូ៤គ្រឿង និងឡាន១គ្រឿង..!

282

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសកៀនស្វាយបានរាយការណ៍អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាង រថយន្ត នឹងម៉ូតូ៤គ្រឿងបណ្តាលអោយស្លាប់ ០៦ នាក់ភេទប្រុស ម៉ូតូខូចខាតធ្ងន់០៤គ្រឿង រថយន្តខូចធ្ងន់០១គ្រឿង។អ្នកបើករថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយក្រោយកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោងសូន្យនិង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១នេះនៅលើកំណាត់ផ្លូលេខ១១០ ម្ដុំថ្មដានាភូមិ ព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត ០១គ្រឿងម៉ាក TUNDRA ពណ៌ក្រហម ប្រភេទដឹកអ្នកទំនិញធុនតូច ពាក់ស្លាកលេខភ្នំពេញ
2BM4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្ករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញស្អាង ។

ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូចំនួន៤គ្រឿងដែលមានទិសដៅផ្ទុយគ្នា ទី០១ ម៉ូតូម៉ាកHONDA DREAM 125 ពព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម៉ូតូទី២ ម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AF – 5692 បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ទី៣ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿន មាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួម្នាក់ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វយ ខត្តកណ្តាល ស្លាប់ទាំង០៦នាក់ខាងលើនេះ និងម៉ូតូទី៤ ម៉ាកHONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាលេខ ភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅភ្នំពេញ។
អ្នកបើកបររថយន្តបានឃាត់ខ្លួន។

ចំណែកម៉ូតូខូចធ្ងន់០៤គ្រឿង និងរថយន្តខូចធ្ងន់០១គ្រឿងបានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ តាមនិតិវិធី។
សន្និដ្ឋាន៖អ្នកបើកបររថយន្តធ្វេសប្រហែលមិនប្រុងប្រយ័ត្ន មានល្បឿនលឿនមិនប្រកាន់ស្តាំ៕

អត្ថបទដែលជាប់ទាក់ទង