ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បង្រ្កាបទីតាំងមាន់ជល់អនឡាញ របស់លោកប្លក់

39

 

ភ្នំពេញ ៖ នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការស្រាវជ្រាវ និងចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងមាន់ជល់អនឡាញរបស់លោកប្លក់ ដោយបានធ្វើការដកហូតសម្ភារៈទូរទស្សន៍។

ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មាន លើផេកមួយចំនួនថា​ មាន​ “ទីតាំងមាន់ជល់អនឡាញរបស់លោកប្លក់ កំពុងបើកដំណើរការយ៉ាងរលូនសង្សយ័អាជ្ញាធរ និងសមត្ថកិច្ចបើកភ្លើងខៀវ” ក្រុមការងារព័ត៌មាន​ និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានផ្តល់ព័ត៌មានដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការស្រាវជ្រាវ និងចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ដោយបានធ្វើការដកហូតសម្ភារៈទូរទស្សន៍ ០១គ្រឿង, CPU ចំនួន០១, ឃីចុច ចំនួន០១ និងដុំវាយហ្វាយចំនួន០១ ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដើម្បីបញ្ឈប់សកម្មភាពនេះ៕

អត្ថបទដែលជាប់ទាក់ទង