ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២២ ជាឆ្នាំដែលវីរុសអូមីក្រុង ដើរហើរពេញពិភពលោក ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណ: ក្នុងការឆ្លើយតបទៅនឹងការផ្ទុះការរាតត្បាត

49

 

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងសារនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១នេះថា ៖ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចធ្វើបាន ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលើសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លា.ប់បាត់បង់ជីវិត។

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ខ្ញុំយល់ឃើញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុងដើរហើរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណ:ក្នុងការឆ្លើយតបទៅនឹងការផ្ទុះការរាតត្បាត ជាយថាហេតុណាមួយ។ សូមជូនពរបងប្អូនទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយើងត្រូវបន្តរៀនរស់ជាមួយកូវីដ-១៩ ជាពិសេស អូមីក្រុង និងវីរុសបំប្លែងថ្មីផ្សេងៗទៀត។ សូមថែទាំសុខភាពបុគ្គលជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឱ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង៕

អត្ថបទដែលជាប់ទាក់ទង