ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីជនមិនស្គាល់មុខ ចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី គឺបាត់តែខ្សែក​៣ខ្សែតែប៉ុណ្ណោះ

41

 

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុម ចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី
មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ គឺ​ នៅពេលដែលសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់លើករណីនេះ​ ជាក់ស្តែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡើយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​ តែប៉ុណ្ណោះ ។

នៅល្ងាចថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយ ក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី ​ ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ) មានសារព័ត៌មានមួយចំនួន បានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម​ បានចូលប្លន់ទ្រព្យសម្បត្តិ​ នៅផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី ​ ដោយបានប្លន់យកលុយ​ និងគ្រឿងអលង្កការ​ សរុប​ ចំនួន​ ១០លានដុល្លារ។​

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ​ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ ឱ្យបានជ្រាបថា​ នៅពេលដែលសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់ លើករណីនេះ​ ជាក់ស្តែងតាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡើយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​ ។

សូមអរគុណដល់សារព័ត៌មានទាំងឡាយ តែងតែសហការបានយ៉ាងល្អ ក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ​ និងមានប្រភពច្បាស់លាស់ ពីអ្នកនាំពាក្យ​ ហើយក៏សូមសំណូមពរ ដល់សារព័ត៌មានមួយចំនួន សូមធ្វើការស្រាវជ្រាវ​ ឱ្យបានច្បាស់លាស់ជាមុនសិន​ មុននឹងធ្វើការចុះផ្សាយ​ ចៀសវាងធ្វើឱ្យមានភាពច្របូលច្របល់​ ជាពិសេសបំប៉ោងសភាពការណ៍​ជាដើម​ ។ ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង