ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យបានឆាបឆេះ ផ្ទះមួយកន្លែង​​ និងឆេះខូចខាតសម្ភារៈ ក្នុង:ឃ្លាំងស្តុកទុក បម្រើការងារថតស្ពត ផ្សព្វផ្សាយផ្សាយពាណិជ្ជកម្ម

32

 

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង​​ ដែលហេតុការណ៍​នេះ​បានកើតឡើងនៅវេលាម៉ោង១៨:៤៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា តាមបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគិ្គសនី ហើយបានធ្វើឲ្យខូចខាតឆេះផ្ទះថ្មបេតុងប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ និងឆេះខូចខាតសម្ភារៈក្នុង:ឃ្លាំងស្តុកទុក បម្រើការងារថតស្ពតផ្សព្វផ្សាយផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន០១ឃ្លាំង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

នៅវេលាម៉ោង២០:០០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ២៥ឡាន ស្មើរនឹង១០០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០២ ប្រើប្រាស់ទឹកអស់០២ឡាន សើ្មនឹង១២ម៉ែត្រគូប, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២ ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង ០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន សើ្មនឹង ០៦ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង