ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាប់ឆេះ ឃ្លាំងស្តុកទុកសម្ភាររបស់ក្រុមហ៊ុន មួយកន្លែងមូលដ្ឋាន ខណ្ឌទួលគោក តែមិនបណ្ដាល ឱ្យមនុស្សរងរបួស ឬស្លាប់ទេ

238

 

ភ្នំពេញ៖ អគ្គិភ័យឆាប់ឆេះ ឃ្លាំងស្តុកទុកសម្ភាររបស់ ក្រុមហ៊ុន ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត មួយកន្លែងមូលដ្ឋានខណ្ឌទួលគោក បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចេញជួយអន្តរាគមន៍ តែសំណាងល្អមិនបណ្ដាលឲ្យមាន មនុស្សរងរបួសនិងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ និង៥០នាទីព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាលជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ ឌុច លីដេ ភេទស្រី អាយ ៤១ឆ្នាំ
មុខរបរ ប្រធានផ្នែកផ្សព្វផ្សាយ និងស្នាក់នៅនៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពអ្នកនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ស្រាប់តែផ្សែងហ៊ុយនិងសម្លេងផ្ទុះចេញពីឃ្លាំងទុកសម្ភាររបស់ ក្រុមហ៊ុន ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅខាងក្រោយ ភ្លាមៗនោះស្រាប់ឃើញអណ្ដាត ភ្លើងយ៉ាងសន្ធោរសន្ធៅ បងប្អូនប្រជាពលរដ្ឋដែលទុករថយន្តក្បែរនោះ បាននាំគ្នាបើករថយន្តចេញ និងនាំគ្នាប្រមូលរបស់របរសំខាន់ៗ ចេញផងដែរ។ អាជ្ញាធរមូលដ្ឋានក៏បានទាក់ទង ទៅកម្លាំងសមត្ថកិច្ចជំនាញការិយាល័យបង្ការ និងពន្លត់អគ្គីភ័យដើម្បីរថយន្តជួយបាញ់ទឹកពន្លត់ ជៀសវាងរាលដាល និងប៉ះពាល់ដល់អ្នកជិតខាង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យមក ដល់ទីតាំងកើតហេតុចំនួន២៣គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តអស់ ចំនួន៣២ឡានទើបរលត់ ជាស្ថាពរ រួមមាន រថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៦ឡាន ប្រើប្រាស់អស់២៥ឡាន , រថយន្តជំនួយ ក្រសួងមហាផ្ទៃ ចំនួន០២ ប្រើប្រាស់ទឹកអស់ ០២ឡាន , រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២ ប្រើប្រាស់ទឹកអស់ ០២ឡាន , រថយន្ត អគ្គិភ័យទីក្រុងអូរឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន និងរថយន្ត អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ។

លោកនាយការិយាល័យបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យប្រភេទសំណង់ ថ្មបេតុងប្រក់ស័ង្កសី ទំហំ 20ម៉ែត្រ x 30ម៉ែត្រ ខូចខាតសម្ភារៈឆេះឃ្លាំងស្តុកទុក សម្ភារបម្រើការងារ ថតស្ពតផ្សព្វផ្សាយផ្សាយពាណិជ្ជកម្ម ទំហំ 10ម៉ែត្រ x 30ម៉ែត្រ។ ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគិ្គសនី៕

អត្ថបទដែលជាប់ទាក់ទង