ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ ដោះលែងនិងដាក់ឲ្យនៅ ក្រៅឃុំ មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកតាសេកម្នាក់ ពាក់ព័ន្ធអំពើហិង្សា

307

 

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការសាកសួរ លោក សាន ប៊ុនធឿន ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ឲ្យមានសេរីភាពវិញ ។

មន្ដ្រីនគរបាលប៉ុស្តិ៍ព្រែកតាសេករូបនេះ ឈ្មោះ ងួន ផល្លា ពាក់ស័ក្ដិ៣ ដែលកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួន និងបញ្ជូនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ចាប់ជនរងគ្រោះអោប ឲ្យកូនប្រុសរបស់ខ្លួននឹង បក្សពួកជាច្រើននាក់ព្រួតគ្នាវាយ ទាត់ធាក់តាមអំពើចិត្តបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់។

មន្ដ្រីតុលាការបានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះថា បន្ទាប់ពីធ្វើការសួរនាំ ចៅក្រមស៉ើបសួរ នៅថ្ងៃទី១៩ ខែធ្នូ បានសម្រេចដោះលែង មន្ដ្រីនគរបាលឈ្មោះ ងួន ផល្លា ឲ្យមានសេរីភាពវិញ បន្ទាប់កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនពាក់ព័ន្ធអំពើហិង្សា។

សូមរំលឹកថា លោក ងួន ផល្លា មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ បម្រើការងារនៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាសេក ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយសារតែបុគ្គលរូបនេះ បានចាប់ជនរងគ្រោះម្នាក់ ដើម្បីឲ្យកូនរបស់ខ្លួន និងបក្ខពួកប្រើប្រាស់អំពើហិង្សាលើ ព្រោះតែទាស់ពាក្យសម្ដីគ្នា។

ចំណែកក្រុមគ្រួសារជនរងគ្រោះអំពាវនាវរកយុត្តិធម៌ឱ្យប្អូនប្រុសដែលត្រូវបក្ខពួកលោកងួន ផល្លា មន្ត្រីប៉ុស្តិ៍នគរបាលព្រែកតាសេក ព្រួតគ្នាវាយទាត់ធាក់ជនរងគ្រោះតាមអំពើចិត្ត ហើយបែរជាតុលាការ សម្រេចឲ្យនៅក្រៅឃុំទៅវិញ នៅរសៀលថ្ងៃទី 19 ខែធ្នូ។

សូមបញ្ជាក់ថា តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ ជនសង្ស័យម្នាក់ ឈ្មោះ លោក ងួន ផល្លាប៉ូលីសស័ក្តិ៣ ប៉ុស្តិ៍ព្រែកតាសេក ដែលកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួន និងបញ្ជូនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ចាប់ជនរងគ្រោះអោបឲ្យកូនប្រុសរបស់ខ្លួននឹងបក្សពួកជាច្រើននាក់ព្រួតគ្នា វាយទាត់ធាក់តាមអំពើ ចិត្តបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់។

សូមបញ្ជាក់ថា មុនពេលដែលសមត្ថកិច្ច នគរបាលខណ្ឌឫស្សីកែវធ្វើការ ឃាត់ខ្លួន លោក ងួន ផល្លា ប៉ូលីស ស័ក៣ប៉ុស្តិ៍ព្រែកតាសេក ខណ្ឌជ្រោយចង្វរ គឺមូលហេតុដោយសារតែ លោក ងួន ផល្លា បានចាប់ជនរងគ្រោះអោប អោយកូនប្រុសរបស់ខ្លួន នឹងបក្សពួកជាច្រើននាក់ព្រួតគ្នា វាយទាត់ធាក់តាមអំពើចិត្ត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែរឿងទាស់ ពាក្យសំដីគ្នាតិចតួចតែប៉ុណ្ណោះ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីលោក អ៉ីវ ឈុន ផេង អធិការរងនៃ អធិការដ្ឋានគរបាលខណ្ឌឫស្សីកែវ ទទួលផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា: លោកសុំគោលការណ៍ ព្រះរាជអាជ្ញាដើម្បីចាប់ឃាត់ ខ្លួនបក្សពួករបស់ លោក ងួនផល្លា ដែលបានព្រួតគ្នាប្រើអំពើ ហិង្សាមកលើយុវជនម្នាក់ បណ្ដាលឲ្យរងគ្រោះយ៉ាងធ្ងន់នោះ ដើម្បីយកមក អនុវត្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង