ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាប ក្រុមចោរប្លន់ ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី

435

ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)។

តាមព័ត៌មានច្បាស់ការដែលបណ្តាញព័ត៌មាន ទទួលបានពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។

អាវុធហត្ថភ្នំពេញ កំពុងបន្តនីតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។

បេី តាមការបញ្ជាក់ពី ផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងការ នគរបាល រាជធានី ភ្នំពេញ បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១នេះ ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។

ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបេីកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វេីការឡោមព័ទ្ធទីតាំងនោះ ដេីម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។ ដោយពិនិត្យឃេីញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបេីករថយន្ត ទៅកន្លែងស្ងាត់ដេីម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។

លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១ បានសរសេរសារលើហ្វេសប៊ុកថា សូមជម្រាបជូនមហាជនទាំងអស់ឲ្យបានជ្រាបថា ព័ត៌មាននៃកាបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហការ ជាមួយសមត្ថកិច្ចគ្រប់ជំនាញនៅឡើយ។ ដូចនេះ សូមបណ្តាអង្គភាពព័ត៌មានទាំងអស់ សូមមេត្តាកុំចុះផ្សាយព័ត៌មានមិនទាន់ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ យើងខ្ញុំជាជនរងគ្រោះ សូមអះអាងថា ការបាត់បង់មានចំនួនច្រើនលើសលប់ ខ្ទង់លាន$ ដែលយើងកំពុងសើរើវិក្កយបត្រដើម្បីផ្ទៀងផ្ទាត់។ ព័ត៌មានជាផ្លូវការ នឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ សូមអរគុណដល់សមត្ថកិច្ចគ្រប់ជំនាញ ដែលបានយកចិត្តទុកដាក់ ក្នុងការប្រតបត្តិការណ៍នេះយ៉ាងសកម្ម ហើយក៏សង្ឃឹមថា នឹងអាចវែករកមុខសញ្ញាចាប់ក្រុមចោរប្ល.ន់ប្រដាប់អា.វុធនេះ បានក្នុងពេលឆាប់ៗនេះ។ យើងនឹងមានការបកស្រាយ នៅក្នុងការឡាយ លើករណីនេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង