ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ៖ នារី មានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នងដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ

50

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ នារីមានភារៈកិច្ច ជួយសង្គម គ្រប់កាលៈទេសៈ មិនអាចខ្វះបាន នារីជាឆ្អឹងខ្នង ដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ លោក ជំទាវបានបញ្ជាក់បែបនេះ ក្នុងពិធី ជាអធិបតីភាព បូកសរុបលទ្ធផលការងារកិច្ចការ នារីឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងកិច្ចការនារី នៅថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សណ្ឋាគារភ្នំពេញ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោត សរសើរចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំនិងមន្ត្រីទាំង នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញ ភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូន តាមរយៈ ការងារបញ្ជ្រាប យេនឌ័រតាមវិស័យ និងការតាក់តែងគោល នយោបាយ, ការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយនិងបង្កើនការ យល់ដឹងជាសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចស ហការអន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវការអបអរសាទរ ចំពោះការបញ្ចប់ព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ នៃការរីករាយដាលជម្ងឺកូវីដ១៩ នៅកម្ពុជា ដែលនេះសបញ្ចាក់ពីការគិតគូខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធានាបាននូវសុខសុវត្ថិភាព សុខភាពជូនប្រជាជនទូទាំង ប្រទេសដោយការទទួល ការចាក់វាក់សាំងតាំងពីដូសទី១ រហូតដួសជម្រុញ ដល់មនុស្សគ្រប់វ័យ ។

ទន្ទឹងនឹងការបើកប្រទេសវិញនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន អនុវត្តន៍តាមវិធាន សុខាភិបាល ៣កុំ៣ការពារ ឲ្យបានគ្រប់ពេលវេលា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នូវទម្រង់ថ្មីគ្រប់ប្រភេទ ទើបយើងអាចទទួលនូវសុខដុមរមនា និងការអភិវឌ្ឍ លើគ្រប់វិស័យបន្តទៀត៕. សំរិត

អត្ថបទដែលជាប់ទាក់ទង