ក្រសួងការបរទេស បង្ហាញពីលទ្ធផលលទ្ធផល នៃទស្សនកិច្ចផ្លូវការ របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ថៃ នៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញពីលទ្ធផលលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (11th JC) រវាងកម្ពុជា និងថៃ នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២១។
ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយអំឡុងទស្សនកិច្ចនេះ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។