ខណ្ឌបឹងកេងកងចុះ ជួយអ្នកក្រីក្រ៤២គ្រួសារ នៅសង្កាត់បឹងកេងកងទី២
ភ្នំពេញ៖ក្រុមគ្រួសារក្រខ្សត់ចំនួន៤២គ្រួសារ រស់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញត្រូវទទួលបាន ការអាណិតអាសូរពីសំណាក់ថ្នាក់ ដឹកនាំខណ្ឌបឹងកេងកងបាន យកអំណោយទៅចែកជូន កាលពីព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២១នេះ។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ១០គីឡូមី ចំនួន១០កញ្ចប់ .ម៉ាស់ ចំនួន០១កញ្ចប់ .ត្រីខ ចំនួន០២កំប៉ុងតែ ០១កញ្ចប់ .ទឹកដោះគោខាប់ ចំនួន ០១កំប៉ុង និង អំបិល ចំនួន០១កញ្ចប់ផងដែរ។
លោកចៅសង្កាត់បឹងកេងកងទី២ បានថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដែលជានិច្ចកាលតែងតែយក ចិត្តទុកដាក់ចំពោះជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិសេសអ្នកទីទ័លក្រ និង ជនចាស់ជរា។ល។និង។ល។
មានមតិសំណេះសំណាលនា ពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថាសកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ហើយអំណោយនេះនិងបានជួយ ចែករំលែកការលំបាកបានមួយ គ្រាផងដែរនៅពេលបងប្អូនជួប ការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយ សង្កត់ធ្ងន់ថាដោយសូមអោយ បងប្អូនបន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវ វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់ យើងទាំងអស់គ្នាផងដែរ៕