ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៥៥គ្រួសារនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ បានទទួលអំណោយកាកបាទក្រហមកម្ពុជា..!

32

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងដែលអមដំណើដោយ លោកចៅសង្កាត់ ,ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាល ដោយសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទៅផ្ដល់ជូនដល់បងប្អូនប្រជាជនក្រីក្រចំនួន៥៥គ្រួសារនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹក។

នាឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅ ដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់ បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះឡើយហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយ ដឹងថាអំណោយមនុស្សធម៌ដែល បានចែកជូនប្រជាជនក្រីក្រទាំង៥៥គ្រួសារនៅសង្កាត់ទំនប់ទឹកនាពេលនេះគឺក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ . អំបិល .ជែល .ត្រីខ៤កំប៉ុង. តែមួយកញ្ចប់ និង ភួយចំនួនមួយផងដែរ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងក្នុងន័យគិតគូ អំពីសុខទុក្ខចំពោះបងប្អូនប្រជាជនទូទៅក្នុង មូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់និង បងប្អូនអាជីវករនៅតាមទីផ្សារនានា នៅខណ្ឌបឹងកេងកងព្រមទាំងអតិថិជន នៃផ្សារនិមួយៗសូមអោយបងប្អូនបន្តចូល រួមអនុវត្តន៍ចំពោះវិធានការរបស់ ក្រសួងសុខាភិបាល និង អនុវត្តន៍អោយ បានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើង ទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាពខណៈពេលនេះ ឈានចូលរដូវរងាដោយអាកាសធាតុត្រជាក់ធ្លាក់ខ្យល់ពីទិសខាងជើង និង ស្នើដល់អាណាព្យាបាលគ្រប់រូប ត្រូវមើលថែទាំកុមារតូចៗផងដែរ​ដោយមិនត្រូវធ្វេសប្រហែសឡើយ ពោលគឺសុខភាពជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង