ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ប្រជុំស្តីពីការពង្រឹងការងារ ការពារសន្តិសុខក្នុងមូលដ្ឋាន ក្នុងឱកាសឈប់សម្រាក អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២

254

 

ភ្នំពេញ៖នៅព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ក្នុងឱកាសឈប់សម្រាក អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ ។កិច្ចប្រជុំនេះក៏មានការ អញ្ជើញចូលរួមពី លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជារងការកងរាជអាវុធហត្ថខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកចៅសង្កាត់ទាំង៧ និងលោកចៅសង្កាត់រង ទទួលបន្ទុកការងារសន្តិសុខ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧៕

អត្ថបទដែលជាប់ទាក់ទង