ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត២៧គ្រួសារនៅ សង្កាត់អូឡាំពិកខណ្ឌបឹងកេងកង បានទទួលអំណោយកាកបាទក្រហមកម្ពុជា..!

90

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិង ជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកងតំណាងលោកស្រីស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខណ្ឌបឹងកេងកងដែល អមដំណើដោយ លោកចៅសង្កាត់ ,ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាល ដោយសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់បងប្អូនប្រជាជន ក្រីក្រចំនួន២៧គ្រួសារនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនក្រីក្រនៅតាមខ្នងផ្ទះ និមួយៗដោយបាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹក។
ក្នុងឱកាសនោះលោកអភិបាល ខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់ បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយ ដាច់ស្បៀងឬអត់អាហារនោះឡើយ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថា អំណោយមនុស្សធម៌ដែលបានចែកជូន ប្រជាជនក្រីក្រទាំង២៧គ្រួសារនៅ សង្កាត់អូឡាំពិកនៅពេលនេះគឺក្នុង មួយគ្រួសារៗទទួលបាន៖អង្ករ១០គីឡូក្រាម. មី១០កញ្ចប់ . អំបិល .ជែល .ត្រីខ៤កំប៉ុង. តែមួយកញ្ចប់ផងដែរ។
ជាមួយគ្នានោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងក្នុងន័យ គិតគូអំពីសុខទុក្ខចំពោះបងប្អូនប្រជាជន ទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់និងបងប្អូនអាជីវករនៅតាមទីផ្សារនានានៅខណ្ឌបឹងកេងកងព្រម ទាំងអតិថិជននៃផ្សារនិមួយៗសូម អោយបងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើង ទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាពខណៈពេលនេះ ឈានចូលរដូវរងាដោយអាកាសធាតុត្រជាក់ធ្លាក់ ខ្យល់ពីទិសខាងជើង ហើយនៅថ្ងៃនេះមេឃភ្លៀងធ្លាក់នាចុង រដូវវស្សាពេលចេញក្រៅផ្ទះត្រូវប្រើប្រាស់អាវភ្លៀងឬឆ័ត្រ និង ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវមើល ថែទាំកុមារតូចៗផងដែរដោយមិន ត្រូវធ្វេសប្រហែសឡើយពោលគឺសុខភាពជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង