ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកតាលោកយាយក្រីក្រ ១៧២នាក់ នៅក្រុងកែប មកទទួល អំណោយមនុស្សធម៏ របស់កាក បាទក្រហម កម្ពុជា

58

កែប ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយ មន្ដ្រីក្រោមឱវាទ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់ សាខាកាកបាទក្រមកម្ពុជាខេត្ត មាន អាវរងា ជែលលាងដៃ និងថវិកា ទៅផ្ដល់ ជូនដល់លោកតា លោកយាយចាស់ជរាចំនួន១៧២នាក់ នៅទីតាំងពីរកន្លែង គឺនៅវត្តចរិយាវង្ស និងវត្តភ្នំសរសៀ ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប. កាលពីរសៀលថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២១ ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត បានមានប្រសាសន៏ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតាលោកយាយទាំង អស់។
គូសបញ្ជាក់ថា៖ សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទិសទី ពិសេសជនចាស់ជរា និងតែងផ្តល់អំណោយ ឧបត្ថម្ភជាប់ជា ប្រចាំ។ ស្ថានភាពជំងឺកូវីដ-១៩ បានថមថយខ្លះ ដោយសារគោល នយោបាយ ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ប៉ុន្តែ វិបត្តិនៃជំងឺឆ្លងជាសកលមួយនេះ នៅតែបន្តយាយី ធ្វើឱ្យបងប្អូនទាំងអស់ ជួបការលំបាកក្នុងជីវភាពរស់ នៅ បាត់បង់ការងារ ប្រាក់ចំណូល និងធ្លាក់នៅ ក្នុងភាពក្រីក្រ។ ប៉ុន្តែទោះជាយ៉ាងណា កាកបាទក្រហមកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាក់ថ្នាក់ មិនទុក បងប្អូន លោកតា លោកយាយចោល មិនគិតគូរឡើយ គឺតែងតែបាន ចុះជាប់ជាប្រចាំ ចុះដល់គ្រប់មូលដ្ឋាន និងនាំយកអំណោយ សង្គ្រោះផ្ដល់ជូនបងប្អូន ដែលកំពុងជួបការលំបាក មិនមែនមួយ លើកពីរលើកឡើយ គឺគ្រប់ពេល គ្រប់ទីកន្លែងដែល បងប្អូនមានទុក្ខ ពេលនោះ ទីនោះ នឹងមានអាជ្ញាធរ មានកាកបាទក្រហម ចាំជួយបងប្អូនគ្រប់ ពេលវេលា ដោយមិនទុកឱ្យ ប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយអាជ្ញាធរ មិនបានដឹងឡើយ។

ជាមួយគ្នានេះ លោក ក៏បានក្រើនរំលឹក ដល់លោកតា លោកយាយ ទាំងអស់ត្រូវខិតខំ ថែទាំសុខភាព និងចេះរស់នៅ តាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំ នូវវិធានសុខាភិបាល វិធានការ បីកុំ បីការពារ ទម្លាប់រស់ នៅ ស្អាតហូបស្អាត ផឹកស្អាត មានអនាម័យ ដើម្បី គេចផុតពីជំងឺឆ្លងរាតត្បាតនានា។
សូមបញ្ជាក់ថា លោកតា លោកយាយទាំង ១៧២នាក់ ក្នុងម្នាក់ៗទទួលបានអាវរងា១ ជែល លាងដៃមួយ និងថវិកា៤ម៉ឺនរៀល ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង