ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ជួញដូរថ្នាំញៀន ជិត១គីឡូក្រាម

45

អន្លង់វែង ៖

បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន ជនសង្ស័យ ១នាក់

ដកហូតថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម ។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលនិតិវិធី ពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣-៣០នាទី លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យ ១នាក់ ឈ្មោះ គឹម​ ច័ន្ទសុភ័ក្ដិ​ ភេទ​ប្រុស​ អាយុ​ ៣៩ឆ្នាំ​ រស់នៅភូមិអភិវឌ្ឍន៍​ ឃុំ​អន្លង់វែង​ ស្រុកអន្លង់វែង​ ។

វត្ថុតាងឆែកឆេរដកហូតបានរួមមាន ៖ ថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម , ម៉ូតូ ១ គ្រឿង ម៉ាក exciter ព៌ណខៀវ សេរី២០១៦ , ទូរសព្ទដៃ ១ គ្រឿង , ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១ និង សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង