ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ប្រជុំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ក្នុងមូលដ្ឋានខណ្ឌ សំដៅធ្វើអោយមាន សណ្តាប់ធ្នាប់ល្អតាមដងផ្លូវ គ្មានការកកស្ទះចរាចរ

42

 

ភ្នំពេញ៖នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណ:បញ្ជាការឯកភាព រដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ក្នុងមូលដ្ឋានខណ្ឌ សំដៅធ្វើអោយមាន សណ្តាប់ធ្នាប់ល្អតាមដងផ្លូវ គ្មានការកកស្ទះចរាចរ ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋប្រកបដោយសេចក្តីសុខ សុវត្ថិភាព និងសុខុមាលភាព។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកអធិការរងនគរបាលខណ្ឌ ការិយាល័យ ចំណុះរដ្ឋបាលខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារ សង្កាត់ទាំង០៧ ៕

អត្ថបទដែលជាប់ទាក់ទង