ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ បើកការដ្ឋាន ជួលជុលផ្លូវបេតុង គ្មានសរសៃដែក ២ខ្សែនៅសង្កាត់ព្រែកថ្មី

36

 

ភ្នំពេញ៖លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានអនុវត្ត គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១ របស់សង្កាត់ព្រែកថ្មី ជួលជុលផ្លូវបេតុង គ្មានសរសៃដែក កម្រាស់០.១៥ម៉ែត្រ ២ខ្សែ÷ ខ្សែទី១ ប្រវែង២៣៩ម៉ែត្រ ទទឹង៣.៥ម៉ែត្រ ក្នុងភូមិព្រែកថ្មី១ និងខ្សែទី២ ប្រវែង៩៤ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិព្រែកថ្មី ។

ក្នុងឱកាសបើការដ្ឋាននោះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លើកឡើងថា៖ ការស្ថាបនាផ្លូវ២ខ្សែនេះ ជាការអភិវឌ្ឍមូលដ្ឋាន ឱ្យមានការរីកចម្រើននិងមាន សោភ៏ណ្ឌភាពក្នុង ភូមិសង្កាត់របស់បងប្អូន ដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង