ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេច ស្ដីពីគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ

59

 

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេច ស្ដីពីគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) នៅសាលាប្រជុំសណ្ឋាគារសុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

អញ្ជើញមានប្រសាសន៍នាឱាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានណែនាំក្រុមការងារនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យពង្រឹងស្មារតីសហប្រតិបត្តិការខ្ពស់ និងបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពជាគន្លឹះមួយចំនួននៃការទប់ស្កាត់ ការបង្ការ និងការបង្ក្រាប បទល្មើសសម្អាតប្រាក់ និងបទល្មើសពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ សំដៅរក្សាស្ថិរភាព និងសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

អនុក្រឹត្យដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ស.ហ។ គ.ស.ហ ដែលជាយន្តការសម្របសម្រួលជាន់ខ្ពស់ ក្នុងការអនុវត្តច្បាប់ ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាពអាវុធមហាប្រល័យ។ សមាសភាព របស់ គ.ស.ហ រួមមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជាអនុប្រធានប្រចាំការ រដ្ឋមន្រ្តីក្រសួងយត្តិធម៌អនុប្រធាន និងមានសមាជិកមក ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង