ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជំនាញដោះមីន៣នាក់ ស្លាប់ និងរបួសធ្ងន់ម្នាក់ ​ដោយសារផ្ទុះគ្រាប់មីនតោន

278

 

ព្រះវិហារ ៖ មានករណីផ្ទុះគ្រាប់មីនតោន ស្លាប់មន្រ្តីជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ ​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)។ អង្គការ CSHD ​ដែលគេស្គាល់ថា ​ជាអង្គការអាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក​ ។​

ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដី ដាំដំឡូង ស្លាប់ប្រជាពលរដ្ឋមួយរូប៕

អត្ថបទដែលជាប់ទាក់ទង