ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈសង្ឃនាយក ផ្សឹក អតីតសង្ឃ ពឿយ មេត្តា

84

 

ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាសេចក្ដីជូនដំណឹង ស្ដីពីករណីផ្សឹកបុគ្គល ពឿយ មេត្តា កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ យោងតាមដីកាបញ្ញាឱ្យចូលខ្លួនលេខ ០១១ អ.យ.ក ចុះថៃ្ងព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះ.ញង់ ឱ្យមានការរើសអើង និងបាតុកម្ម ឱ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ។។

ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា គណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមទូលថ្វាយ ប្រគេន និងជូនដំណឹង ដល់សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ មេត្តាជ្រាបពីករណីបុគ្គលឈ្មោះ ពឿយ មេត្តា ដូចខាងក្រោម ៖ កាលពីថ្ងៃសុក្រ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គណៈសង្ឃនាយក បានសម្រេចផ្សឹកបុគ្គលឈ្មោះ ធឿយ មេត្តា ស្របតាមពុទ្ធវិន័យ និងច្បាប់រដ្ឋ ជាស្ថាពរ តាមដីកាបញ្ញាឱ្យចូលខ្លួនលេខ ០១១ អ.យ.ក ចុះថៃ្ងព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះញង់ ឱ្យមានការរើសអើង និងបាតុកម្ម ឱ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួន លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យបុគ្គល ពឿយ មេត្តា ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៧៥ មានអាសយដ្ឋានសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទៈ បរិហារកេរ្តិ៍ជាសាធារណៈ ,ប្រើប្រាស់ត្រាក្លែង,ក្លងបន្លំឯកសារសាធារណៈ ប្រើប្រាស់ ឯកសារសាធារណៈ ក្លែង ,ញុះ.ញង់ឲ្យមានការរើសអើង និងបាតុកម្ម តាមពាក្យបណ្ដឹង អន្តរាគមន៍របស់ឈ្មោះ សៀង ចាន់ហេង ។

គួរជម្រាបផងដែរ សម្តេចព្រះសង្ឃរាជចន្ទប្បជ្ជោតោ ណយ ច្រឹក ប្រធានថេរសភានៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសង្ឃដីកាសម្រេច ស្តីពី ដំណោះស្រាយករណីអធិករណ៍វត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) នៅប្រទេសជប៉ុន ។ ជម្លោះវត្តខ្មែរនៅប្រទេសជប៉ុន រវាងក្រុមព្រះសង្ឃ ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា និងលោកជំទាវ សៀង ចាន់ហេង ដែលបានវេរប្រគេនព្រះសង្ឃរួចរាល់ ដើម្បីកសាងវត្តនៅជប៉ុន អស់រយៈពេលជាង៤ឆ្នាំ កន្លងមកហើយ។

អត្ថបទដែលជាប់ទាក់ទង