ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុតផ្ទះ​ខ្លួន​ឯង​ បង្ករជាអគិ្គភ័យ​ ឆេះផ្ទះ៤ខ្នង

40

រាជធានីភ្នំពេញ​ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ១១និង២០នាទីយប់ ថ្ងៃសុក្រ​ ទី១៤​ ខែមករា ឆ្នាំ២០២២​ មានករណីអគ្គីភ័យ​មួយកន្លែងដែលបានកើត​ឡើងនៅចំណុច ផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧​ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ​ លៀង ទិនធី ភេទ ប្រុស អាយុ​ ៣២​ ឆាំ្ន​ មុខរបរ: ជាងសំណង់​ ។

មូលហេតុ: បណ្តាល​មក​ពី​ដុតផ្ទះ​ខ្លួន​ឯង​បង្ករជាអគិ្គភ័យ​ ។ ប្រភេទសំណង់: ឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រx៨ម៉ែត្រ​ ។ ខូចខាតសម្ភារៈ:​ ឆេះផ្ទះអស់ចំនួម០៤ខ្នងនឹងសំភារះអស់ទាំងស្រុង។

នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បាន​ប្រើប្រាស់របស់រថយន្តការិយាល័យអគ្គិភ័យ​ :​ ចំនួន ២១​ គ្រឿង ប្រើប្រាស់ទឹកអស់ ២១​ រថយន្ត​ ស្មើរនឹង ៨៤ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៦​ គ្រឿង ប្រើប្រាស់ទឹកអស់ ០១​រថយន្ត​ សើ្មនឹង ០៦ម៉ែត្រគូប​ ៕

អត្ថបទដែលជាប់ទាក់ទង