ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី១ ប្ដេជ្ញាដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតឆ្នាំ២០២២..!

72

ភ្នំពេញ៖តំណាងប្រជាពលរដ្ឋ ជាសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ច្បារអំពៅទី១ បានសំដែងនូវការគាំទ្រយ៉ាងមុតមាំ និង សាទរយ៉ាងក្លៀវក្លាចំពោះ ការដាក់ចេញនូវគោល នយោបាយអភិវឌ្ឍន៍សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ នាឆ្នាំ២០២២-២០២៧ ដោយបានអនុម័តតាមរយៈ សន្និបាតគណបក្សសង្កាត់ កាលថ្ងៃទី១៥ខែមករាឆ្នាំ២០២២នេះ។ អង្គសន្និបាតក៏បានបង្ហាញមុខ បេក្ខភាពក្រុមប្រឹក្សាពេញសិទ្ធ និង បម្រុងដែលឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខនេះ។

នៅក្នុងសន្និបាតនេះ ក៏មានការពិភាក្សាដោយឆ្លុះ បញ្ជាំងពីរបាយការណ៍វឌ្ឍនភាព កាលពីអាណត្តិចាស់ និង ដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តន៍អាណត្តិថ្មី ដើម្បីឆ្ពោះឈានទៅ ដណ្ដើមជោគជ័យ និងប្រៀបឈ្នះនៅក្នុង ការបោះឆ្នោតក្រុមប្រឹក្សា សង្កាត់ថ្ងៃទី០៥ ខែមិថុនា ឆ្នំ២០២២ ខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង