ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូល សមាជិកគណបក្សប្រជាជន ៩១នាក់ ចំនួន៤ឃុំ

217

ព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិ ការគណបក្សប្រជាជន កម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលសមាជិកគណបក្សប្រជា ជនស្រុកព្រៃនប់ ចំនួន ៩១នាក់ ។

លោក សរ កក្កដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ បានរាយការណ៍ថា ថ្ងៃនេះស្រុកព្រៃនប់ បានបញ្ចូលសមាជិកថ្មីចំនួន ៩១នាក់ មកពី ៤ឃុំ ក្នុងនោះ ឃុំព្រៃនប់ ២៦នាក់ ឃុំរាម ២៥នាក់ ឃុំបិតត្រាំង ២១នាក់ និងឃុំទឹកល្អក់ ១៩នាក់ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានមានប្រ សាសន៍សំណេះសំណាល ជាមួយសមាជិកថ្មី និងអបអរសាទរ វាយតម្លៃខ្ពស់ចំពោះ សមាជិក ថ្មី ដែលបានស្ម័គ្រចូល ជាសមាជិកគណប្រជាជនកម្ពុជា ដែលជាគ្រួសារតែមួយ សំខាន់ស្មារតី និងការគាំទ្រ គោលនយោបាយរបស់គណប្រជាជនកម្ពុជា ហើយក៏ជាគុណតម្លៃសម្រាប់ សមា ជិកបក្សថ្មី ។ ថ្ងៃនេះក៏មានបងប្អូនជា អតីតសមាជិកគណបក្សផ្សេង បាន ស្ម័គ្រចិត្តចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ជាមោទនភាពដែល គណបក្សរបស់ យើងបានកសាងបាន នូវសមិទ្ធិផលជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ន ធ្វើឱ្យកម្ពុជាទទួល បានសន្តិភាពពេញលើផ្ទៃ ប្រទេស។

ឯកឧត្តម បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ១៩៥១ រហូត បានកសាងស្មាដៃ និងសមិទ្ធផលនានាជាច្រើន ក៏សាងសង្គមជាតិរបស់ យើងមានការអភិវឌ្ឍ ទទួលបានសុខសន្តិភាពបន្តពង្រឹង និងពង្រីកសក្តានុពលនៅលើឆាក អន្តរជាតិ ប្រែក្លាយប្រ ទេសកម្ពុជា មានការរីកចម្រើនក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ ៥ឆ្នាំឡើងនូវទូទាំងប្រទេស ហើយកម្ពុជាបានចាក់ វ៉ាកសាំង ជូនប្រជាពលរដ្ឋបាន ច្រើនជាងគេ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំង បានអំពាវនាវដល់សមាជិកថ្មី ជួយជម្រុញសមាជិកគ្រួសារ ដែលមិនទាន់បានចាក់ វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) នៅតាមមណ្ឌលសុខភាព ក្រុងស្រុក ដែលនៅជិតផ្ទះ ព្រោះ វ៉ាក់សាំងជួយបង្កើតភាពស៉ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ ពិសេសប្រភេទថ្មី (អូមី ក្រុង) ប្រសិនបើមានការឆ្លង វាមិនមានហានិភ័យដល់អាយុជីវិត ។ ឯកឧត្តម បានបន្តថារាជរដ្ឋា ភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុ បំណង ដើម្បីតម្រង់ទិសសម្រាប់ ផ្តល់ឱកាសឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍ និងធ្វើការវិនិ យោគ ផ្តល់ការងារជូនកូនចៅរបស់យើង បង្កើនជីវភាពក្នុងគ្រួសារ កាន់តែល្អប្រសើរឡើង និង ជួយកាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកថវិកា ឧបត្ថម្ភជូនសមាជិកថ្មី ក្នុងម្នាក់ថវិកា ៥០.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង