ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញបង្គាចាក់បញ្ចូល សារធាតុគីមីជាង ៦តោន នៅក្បែរព្រំដែនវៀតណាម

58

ភ្នំពេញ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ CCF សាខាខេត្ដកំពត សហការជាមួយស្ថាប័នជំនាញបានស្ទាក់ ចាប់រថយន្ដដឹកគ្រឿងសមុទ្រ ៥គ្រឿងនៅ មាត់ច្រកព្រែកចាក រកឃើញមានបង្គា ចាក់បញ្ចូលសារធាតុគីមីចំនួន ៦ ២៦៨គីឡូក្រាម។

តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គយកដ្ឋាន ក.ប.ប. បានឱ្យដឹងថាលទ្ធផលជាក់ស្ដែងរថយន្ដទាំង៥គ្រឿងត្រូវបានមន្ត្រីជំនាញរកឃើញថា មានបង្គាចាក់បញ្ចូល សារធាតុគីមីទៅក្នុងក្បាល ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់ យ៉ាងខ្លាំង។ ប្រភពបញ្ជាក់ថា បង្គាទាំងអស់ត្រូវបាន មន្ត្រីជំនាញដកហូត និងកម្ទេចចោលភ្លាមៗ ខណៈចំពោះម្ចាស់ទំនិញ ត្រូវបានរងការពិន័យ តាមច្បាប់ជាធរមាន ពីមន្ត្រីជំនាញ ក.ប.ប. ខេត្ដកំពត៕

 

អត្ថបទដែលជាប់ទាក់ទង