ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការបរទេស ៖ ចំពោះការវាយប្រហារ ទៅលើទីតាំងស្តុកប្រេង ក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

48

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវាយប្រហារទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី ន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ។

កម្ពុជាអំពាវនាវឱ្យបញ្ឈប់នូវរាល់សកម្មភាពហិង្សាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និង សន្តិសុខនៅក្នុងតំបន់ និងដល់អាយុជីវិតជនស៊ីវិល៕

អត្ថបទដែលជាប់ទាក់ទង