ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាសង្ឃឹមឡើងទៅ កាន់ចំណាត់ថ្នាក់ល្អ នៃព្រឹត្តិការណ៍ AFF U23 Championship 2022

146

 

ភ្នំពេញ៖ព្រឹត្តិកាតរណ៍ប្រកួតបាល់ទាត់ ថ្នាក់តំបន់ដែលគេប្រសិទ្ធិនាមថាAFFU23Championship2022 ក្រុមយុវជនអាយុក្រោម២៣
របស់កម្ពុជាសង្ឃឹមថា នឹងឡើងទៅកាន់ចំណាត់ថ្នាក់ល្អ ។

ព្រឹត្តិការណ៍នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះជាមួយនឹងការចាប់ពូលកន្លងមកដែលមាន៣ពូល ក្នុងនោះ២ពូលមានចំនួន៤ក្រុមនិងមួយ
ពូលទៀតមានចំនួន៣ក្រុមនោះ កម្ពុជាស្ថិតនៅពូល Aជាមួយនឹងក្រុមចំនួន៣ទៀតដែលមិនសូវខ្លាំងដោយសារតែក្រុម៣ផ្សេងទៀតនោះសុទ្ធ
តែធ្លាប់លេងចាញ់កម្ពុជា ។

ជាមួយនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះកម្ពុជាហាក់ដូចជាបង្ហាញពីការមានប្រៀបដើម្បីប្រជែងយកកៅ
អីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ព្រឹត្តិការណ៍នេះកម្ពុជាស្ថិតនៅពូល Aជាមួយក្រុមមិនសូវខ្លាំងចំនួន៣ទៀតគឺទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណាដារុយហ្សាឡឹម
ក្នុងខណៈដែលពូល B ដែលមាន៤ក្រុមដែរនោះគឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ារ និង ឡាវដែលក្នុងពូលនេះគេចាត់ទុកថាជាក្រុមដែលទន់
ជាងគេ ។សម្រាប់ពូល Cដែលមានតែ៣ក្រុមនោះគឺសុទ្ធតែជាក្រុមដែលគេចាត់ទុកជាក្រុមខ្លាតែម្ដងដែលក្នុងនោះមានក្រុមថៃ វៀតណាម និងសឹង្ហបូរី ។

ការប្រកួតនេះធ្វើឡើងនៅស្ដាតចំនួន២គឺពហុកីឡដ្ឋានជាតិមរតកតេជោ និង កីឡាដ្ឋានPRINCE Stadiumរបស់ក្លិបបាល់ទាត់វិសាខា
ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៤ដល់២៥កុម្ភៈឆ្នាំ២០២២ ។
ក្នុងកម្មវិធីប្រកួតដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)នោះនៅថ្ងៃទី១៤កុម្ភៈដែលជាថ្ងៃបើកឆាកដំបូង
ដោយប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោគឺជាការប្រកួតសម្រាប់ពូលAក្រុមរបស់ទីម័រខាង់កើតជួបជាមួយក្រុមហ្វីលីពីននិងកម្ពុជាប្រកួតជាមួយប្រ៊ុយណេ ។
ថ្ងៃទី១៥កុម្ភៈជាការប្រកួតសម្រាប់ពូល B ដែលមាន២ប្រកួតដែរនោះគឺប្រកួតនៅកីឡដ្ឋានPRINCE Stadiumដោយម៉ាឡេស៊ីប្រកួតជាមួយមីយ៉ាន់ម៉ារ និង ឥណញ្ឌូនេស៊ីប្រកួតជាមួយឡាវ ។ថ្ងៃទី១៦កុម្ភៈដែលជាការប្រកួតសម្រាប់ពូលCនៅកីឡដ្ឋានPRINCE Stadiumមានតែ
មួយប្រកួតប៉ុណ្ណោះ គឺថៃជួបជាមួយសឹង្ហបូរី ។

ថ្ងៃទី១៧កុម្ភៈសម្រាប់ពូលAប្រ៊ុយណេ ប្រកួតជាមួយទីម័រខាងកើត និងហ្វីលីពីនជួបជាមួយកម្ពុជា ។ថ្ងៃ១៨កុម្ភៈសម្រាប់ពូល Bឡាវ
ប្រកួតជាមួយម៉ាឡេស៊ី និង មីយ៉ាន់ម៉ាប្រកួតជាមួយឥណ្ឌូនេស៊ី ។ថ្ងៃ១៩កុម្ភៈដែលជាការប្រកួតបញ្ចប់ពូលCនោះក្រុមសឹង្ហបូរីត្រុវប្រកួតជា
ក្រុមវៀតណាម ។
ថ្ងៃទី២០កុម្ភៈដែលកជាថ្ងៃប្រកួតបញ្ចប់ពូល A ក្រុមកម្ពុជាជួបជាមួយទីម័រខាងកើត និង ក្រុមហ្វីលីពីនប្រកួតជាមួយប្រ៊ុយណេ ។

ចំពោះការប្រកួតបញ្ចប់ពូល Bថ្ងៃទី២១កុម្ភៈវិញឥណ្ឌូនេស៊ីជួបជាមួយម៉ាឡេស៊ី និង ក្រុមមីយ៉ាន់ម៉ារជួបជាមួយក្រុមឡាវ ។
ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនៃពូលទាំង ៣ និងក្រុមចំណាត់ថ្នាក់លេខ២មួយក្រុមដែលលេងល្អជាងគេក្នុងពូលទាំង”នឹងត្រូវបាន
ឡើងលេងបន្តនៅវគ្គពាក់លណ្ដាលផ្ដាច់ព្រ័ត្រ ។សម្រាប់ក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាកំពុងតែដាក់ក្ដីសង្ឃឹមថានឹងមានឧិកាស
ឡើងទៅលេងបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង