រថភ្លើងបុកជាមួយរថភ្លើង បណ្តាលឲ្យទូរថភ្លើងមួយចំនួន បានក្រឡាប់ធ្លាក់
ព្រះសីហនុ ៖ សមត្ថកិច្ច បានឲ្យដឹងថា មានហេតុការណ៍រថភ្លើង២ខ្សែ បុកគ្នាលើផ្លូវដែក ទិសដៅផ្ទុយគ្នា វេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃ២៥ ខែមករា ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
បើតាមរបាយការណ៍បឋម ពីសមត្ថកិច្ចថា ហេតុការណ៍រថភ្លើងបុកជាមួយរថភ្លើងនេះ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ និងមានសេចក្តីរាយការណ៍ មានមនុស្សម្នាក់ ដែលជាអ្នកបើកបររថភ្លើងបានរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទេ។
របាយបឋមពីសមត្ថកិច្ចឲ្យដឹងថា រថភ្លើង០២ខ្សែនេះ បើកបរទិសដៅបញ្ច្រាសគ្នា ក្នុងនោះម្ខាងមកពីភ្នំពេញ ឯម្ខាងទៀតចេញពីស្ថានីយ៍ក្រុងព្រះសីហនុ បានបុកគ្នាពេលកំពុងបើកបរលើផ្លូវដែក។
ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុ អំពីការបុកគ្នា រវាងរថភ្លើងទាំង២ខ្សែនេះនៅឡើយ ក្នុងនោះ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ជួយសម្រួលនិងបន្តដោះស្រាយតាមនីតិវិធី៕