ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋទីទ័លក្ររស់នៅ សហគមន៍បុរីរុងរឿង២២៦ គ្រួសារមកទទួល អំណោយសប្បុរសធម៌ ពីអាជ្ញាធរខណ្ឌជ្រោយចង្វារ និងក្រុមហ៊ុនOC IC អំឡុងជំងឺកូវីដ-១៩ និងឱកាសចូលឆ្នាំចិន

350

ភ្នំពេញ៖ ពលរដ្ឋទីទ័លក្ររស់នៅសហគមន៍បុរីរុងរឿងចំនួន២២៦ គ្រួសារ បានមកទទួល អំណោយសប្បុរសធម៌ ពីអាជ្ញាធរខណ្ឌជ្រោយចង្វារ និងក្រុមហ៊ុនOCIC ដោយមានតំណាងប្រជាពលរដ្ឋ៥០គ្រួសារ មកទទួល ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម និងអំឡុងជំងឺកូវីដ-១៩ ស្ថិតនៅសាលាពហុបច្ចេកទ្យា កម្ពុជា-ចិន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមជាអធិបតីពីលោកផន សុភាព តំណាងឲ្យ ក្រុមហ៊ុន OCIC ក្នុងឱកាសចូលឆ្នាំចិន និងក៏ដើម្បីជួយរំលែកទុក្ខលំបាកក្នុងអំឡុងជំងឺកូវីដ-១៩ ដែលកំពុងយាយឺនៅសហគមន៏នៅឡើយ ។

អំណោយដែលអាជ្ញាធរខណ្ឌ និង ក្រុមហ៊ុន OCIC នាំយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន២២៦ គ្រួសារនេះក្នុង១គ្រួសារៗ ទទួលបានអង្ករ៣០ គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។
លោក ផន សុភាព តំណាងឲ្យក្រុមហ៊ុនOCIC បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំវប្បធម៌ចែករំ លែក ក្នុងឱកាសបុណ្យឆ្នាំចិន, បុណ្យចូលឆ្នាំខ្មែរ , ភ្ជុំបិណ្ឌ និងពិធីបុណ្យជាតិផ្សេងៗទៀតតាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ-សង្កាត់ រួមសហការជាមួយ ក្រុមហ៊ុន OCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅក្នុងមូលដ្ឋាន ពិសេសជីវភាព គ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគររក សប្បុរសជនឲ្យជួយរំលែកទុក្ខលំបាក របស់បងប្អូនជានិច្ច។

លោកបន្ដថា៖ ការងារសប្បុរសធម៌ បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ-ខណ្ឌ- សង្កាត់បានធ្វើជូនគាត់ចំនួន៣០ លើកមកហើយដែរ ដែលបើគិតជាទឹកប្រាក់មានជាង៨រយលានរៀល។ មិនតែប៉ុណ្ណោះរដ្ឋបាលខណ្ឌ-សង្កាត់ ក៏បានធ្វើការ ងារ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការសហការ យ៉ាងជិតស្និទ្ធជាមួយគណៈ បញ្ជាការឯកភាពគ្រប់ លំដាប់ថ្នាក់ ជាពិសេសគឺគណៈបញ្ជាការ សង្កាត់ព្រែកតាសេក,គណៈ បញ្ជាការសង្កាត់ព្រែកលៀប,គណៈបញ្ជាការ សង្កាត់ជ្រោយចង្វារ និងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិ ភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ។

ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើសាកសួរ សុខទុក្ខ និងណែនាំសូមឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្ត វិធានការអនាម័យរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ និងដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយសប្បុរសធម៏ នៅពេលនេះមាន៥០ គ្រួសារ តំណាងឲ្យ២២៦ គ្រួសារ ដែល កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំង ដូចជាគ្មានទឹកស្អាត ប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរង គ្រោះជួបនូវជំងឺ ផនសេងៗ ជាច្រើនផងដែរ។

ក្រោយពីតំបន់ជ្រោយចង្វារ នេះត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុងរណប ថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ ឃើញថាតំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិឲ្យមានការរីកចម្រើន ៕.
សំរិត

អត្ថបទដែលជាប់ទាក់ទង